ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីនគរបាលចរាចរណ៍ ឃាត់ម៉ូតូចំនួន ១៨គ្រឿងរបស់សិស្សានុសិស្ស ដែលមិនបានពាក់មួកសុវត្ថិភាព យកមកអប់រំណែនាំ

    BY Khmernote Media March 30, 2023
    មន្ត្រីនគរបាលចរាចរណ៍ ឃាត់ម៉ូតូចំនួន ១៨គ្រឿងរបស់សិស្សានុសិស្ស ដែលមិនបានពាក់មួកសុវត្ថិភាព យកមកអប់រំណែនាំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានបញ្ជាដឹកនាំពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក មន្ត្រីនគរបាលផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវលេខ២៧១ កែងផ្លូវលេខ២៧១ ជាប់របងវិទ្យាល័យ ជា ស៊ីម សាមគ្គី ខណៈនោះមន្ត្រីនគរបាលចរាចរណ៍បានធ្វើការឃាត់ម៉ូតូចំនួន១៨គ្រឿងរបស់សិស្សានុសិស្ស ដែលមិនបានពាក់មួកសុវត្ថិភាព។

    ជាមួយគ្នានេះដែរ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យនោះទេ គ្រាន់តែធ្វើការណែនាំអប់រំ និងឲ្យពួកគាត់យកមួកសុវត្ថិភាពមកពាក់ទើបអនុញ្ញាតឲ្យទៅផ្ទះវិញ៕ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា !!!

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: