ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏មានឥទ្ធិពលបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨

    BY Khmernote Media February 1, 2019
    ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏មានឥទ្ធិពលបំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨

    កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍន៍នៃវិស័យអចលនទ្រព្យ និងទាក់ទាញវិនិយោគទុនជាច្រើនមកពីជុំវិញពិភពលោក ។ ប្រសិនបើយើងនិយាយពីទំហំនៃការវិនិយោគនេះ ច្បាស់ណាស់ថាប្រទេសចិនបានក្លាយជាប្រភពវិនិយោគធំជាងគេនៅកម្ពុជា ហើយមានក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនបានចូលមកដល់ប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ និយាយដល់ក្រុមហ៊ុនអចលនទ្រព្យដែលមានឥទ្ធិពលបំផុតក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នោះប្រាកដជាក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ី ស្ទេត គ្រុប បាននាំមុខគេក្នុងចំនួនគម្រោងអភិវឌ្ឍន៍ ទ្រង់ទ្រាយនៃឧស្សាហកម្ម និងចំនួនដើមទុនវិនិយោគ។ លោកអ្នកអាចឃើញវត្តមានរបស់ “ព្រីនស៍” នៅគ្រប់ទីកន្លែងក្នុងទីក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ គម្រោងអចលនទ្រព្យជាច្រើនដែលបានអភិវឌ្ឍដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានក្លាយទៅជាគម្រោងលក់ដាច់ជាងគេប្រចាំឆ្នាំជាបន្ដបន្ទាប់ ដែលបានបញ្ជាក់ពីកេរ្តិ៍ឈ្មោះ និងឥទ្ធិពលដ៏ខ្លាំងក្លានៃក្រុមហ៊ុនមួយនេះ!

    ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ធ្វើការថតរូបជាមួយលោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងលោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

    ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបមានសមត្ថភាពរឹងមាំ គម្រោងជាច្រើនបានចាប់ផ្ដើមបើកការដ្ឋានជាបន្តបន្ទាប់ នៅក្នុងឆ្នាំ ២០១៨ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងការអភិវឌ្ឍន៍អចលនទ្រព្យប្រណិត និងជាអ្នកអភិវឌ្ឍនៃតំបន់មជ្ឈមណ្ឌលនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានសម្រេចនូវសមិទ្ធិផលគួរឲ្យកត់សំគាល់នៅក្នុងវិស័យអចលនទ្រព្យ។ គម្រោង ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ព្រីនស៍ ធាន ស៊ី វ៉ាន អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង គម្រោង ព្រីនស៍ ស្មាត ហ្គាឌិន ដែលជាគម្រោងដំណាក់កាលទី ១ នៃព្រីនស៍ ស៊ីធី សេនធើ និងសួនឧស្សាហកម្មខេម អិម ជេ ផាកបានបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់។ គម្រោង ព្រីនស៍ ម៉ូឌើន ផ្លាហ្សា អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប ព្រីនស៍ អាយធី បៀលឌីង និងសណ្ឋាគារព្រីនស៍ ថាម ហូថេល បានសម្រេចការសាងសង់គ្រោងអគារជាស្ថាពរ។ ចំណែកមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ក៏បានប្រគល់ផ្ទះជូនអតិថិជនរួចរាល់ហើយដែរ។

    តាមការរាយការណ៍បានឲ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០១៨ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានវិនិយោគទុនសរុបចំនួន ២ពាន់លានដុល្លារអាមេរិក ហើយបានប្រមូលទិញដីជាច្រើននៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងតំបន់ផ្សេងទៀត ដែលដីបម្រុងទុកនោះមានចំនួនលើសពី ១០លានម៉ែត្រការ៉េ ដែលអាចអភិវឌ្ឍបានជាអគារដែលមានផ្ទៃក្រឡាប្រមាណ ១៥ លានម៉ែត្រការ៉េ។

    ប្លង់3Dនៃ ភ្នំពេញ ស៊ីប៊ីឌី

    ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអភិវឌ្ឍយ៉ាងឆាប់រហ័ស គុណភាពនៃផលិតផល និងសេវាកម្មមានភាពប្រសើរឡើងទ្វេដងក្នុងនាមជាក្រុមហ៊ុនវិនិយោគលក្ខណៈចម្រុះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានពង្រាយយុទ្ធសាស្រ្ដគ្របដណ្ដប់លើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមមាន ទេសចរណ៍វប្បធម៌ ក្លឹបកម្សាន្ដ សណ្ឋាគារ ផ្សារទំនើប ប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ ការអភិវឌ្ឍន៍សួនឧស្សាហកម្ម ការគ្រប់គ្រងអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗជាច្រើន។ ជាក់ស្តែង សណ្ឋាគារព្រីនស៍ ថាម ហូថេល បានក្លាយខ្លួនជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំដំបូងគេនៅក្រុងព្រះសីហនុ។ ផ្សារទំនើប ព្រីនស៍ ស៊ូភើ ម៉ាឃីត និង ព្រីនស៍ ស៊ុបបានបើកសាខាចំនួន ៣ កន្លែងរៀងៗខ្លួន ហើយបានក្លាយជាម៉ាកសញ្ញាផ្សារទំនើប និងភោជនីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជា។ ខេម អិម ជេ ឡូជីស្ទីក ឯ.ក បានចាប់ផ្តើមដំណើរការអាជីវកម្មហើយ។ ផ្ទៃក្រឡាសរុបដែលក្រុមហ៊ុន ព្រីនស៍ ប្រផឹធី មេនេចម៉ិន ធ្វើការគ្រប់គ្រងមានចំនួនជាង ៣០ម៉ឺនម៉ែត្រការ៉េ ហើយរំពឹងថានឹងកើនឡើងដល់ ១២០ ម៉ឺនម៉ែត្រការ៉េនៅឆ្នាំ ២០១៩ …

    ការអភិវឌ្ឍដ៏សម្បូរបែបរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មិនត្រឹមតែបានពង្រីកនូវ ទ្រង់ទ្រាយរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងបង្កើនគម្លាតក្នុងការនាំមុខក្រុមហ៊ុនអចលនទ្រព្យដទៃទៀតយ៉ាងឆាប់រហ័សផងដែរ។ ផ្សារទំនើប សណ្ឋាគារ ក្លឹបកម្សាន្ដ និងឧស្សាហកម្មដទៃទៀតក៏បំពេញបន្ថែមលើគម្រោងអចលនទ្រព្យ ហើយក៏បានបម្រើឲ្យកាន់តែប្រសើរឡើងដល់ការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យផងដែរ។

    សណ្ឋាគារព្រីនស៍ ថាម ហូថេល បានទទួលកិត្តិយសជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំ

    ទំនួលខុសត្រូវសង្គម និងការចូលរួមលើកកម្ពស់វប្បធម៌ប្រពៃណីចិន ដើម្បីដឹងថាតើក្រុមហ៊ុនមួយបានទទួលជោគជ័យ ឬទេ មិនត្រឹមតែត្រូវមើលលើទ្រង់ទ្រាយ និងសមត្ថភាពរបស់ក្រុមហ៊ុននោះ យើងក៏គួរតែក្រលែកមើលការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងសង្គម ជាពិសេសគឺការប្រឈមមុខនឹងទំនួលខុសត្រូវសង្គម។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ ជួសជុលស្ពានថ្នល់ ផ្តល់មូលនិធិដើម្បីគាំទ្រដល់កិច្ចការសុខុមាលភាពសាធារណៈ ហើយបានខិតខំប្រឹងប្រែងគាំទ្រក្នុងការអប់រំភាសាចិន ដែលនឹងផ្តល់ជាប្រយោជន៍ជូនសង្គមកម្ពុជាវិញ។ ក្នុងឆ្នាំ ២០១៨ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានផ្ដល់ជំនួយជាង ២ លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានឧបត្ថម្ភជាថវិកានិងសម្ភារៈសរុបជាង ៥ លានដុល្លា ដែលផ្តល់ជំនួយជូនដល់ប្រជាជនជាង ១៨០.០០០ នាក់។

    មូលនិធីសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត បានឧបត្ថម្ភជាថវិកាចំនួន ៥០ម៉ឺនដុល្លាអាមេរិកគាំទ្រកិច្ចការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

    នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមានការផ្លាស់ប្ដូរ និងរីកចម្រើនជារៀងរាល់ថ្ងៃ! ឯក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក្នុងពេលបច្ចុប្បន្ននេះ ក៏កំពុងអនុវត្តស្របតាមទស្សនៈវិស័យអាជីវកម្មរបស់ខ្លួនគឺ «កសាងជីវិតឲ្យកាន់តែប្រសើរ» ដោយជះឥទ្ធិពលដល់ប្រទេសកម្ពុជាតាមរយៈការស្នាក់នៅ ម្ហូបអាហារ ការធ្វើដំណើរ ទេសចរណ៍កម្សាន្ត និងទិដ្ឋភាពផ្សេងៗទៀត ហើយក្លាយជាអ្នកអនុវត្ត និងដឹកនាំនៃជីវិតរស់នៅដ៏ប្រសើរ។ ពេលវេលាបង្កើតបាននូវភាពអច្ឆារិយ និងបង្កើតបាននូវភាពប្រសើរទាំងឡាយ ហើយច្បាស់ណាស់ថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្នត្រូវការ “ព្រីនស៍” ជាច្រើនបន្ថែមទៀត ទន្នឹមនឹងនេះ យើងក៏សង្ឃឹមថាក្រុមហ៊ុនអចលនទ្រព្យទ្រង់ទ្រាយធំនៅកម្ពុជាមួយនេះ នឹងអាចបង្កើតបាននូវសមិទ្ធិផលល្អៗកាន់តែច្រើនទៀត និងផ្ដល់នូវសេវាកម្មប្រកបដោយគុណភាពកាន់តែខ្ពស់ នាពេលអនាគត ដើម្បីសម្រេចឲ្យបាននូវភាពជាគំរូ និងនាំមកនូវជីវិតរស់នៅដ៏ល្អប្រសើរដល់ទីក្រុងដទៃទៀតនិងប្រជាជនជាច្រើនទៀត។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay