ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងស្រីអាយុ ៣ឆ្នាំ មកពីបន្ទាយមានជ័យ មានអាការៈក្តៅខ្លួនក្អកឈឺបំពង់ក មានសភាពធ្ងន់ធ្ងរបំផុត ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាសង្គ្រោះបានដោយជោគជ័យ

    BY Khmernote Media April 3, 2023
    ក្មេងស្រីអាយុ ៣ឆ្នាំ មកពីបន្ទាយមានជ័យ មានអាការៈក្តៅខ្លួនក្អកឈឺបំពង់ក មានសភាពធ្ងន់ធ្ងរបំផុត ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាសង្គ្រោះបានដោយជោគជ័យ

    ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងស្រី អាយុ ៣ឆ្នាំ មានអាការៈក្តៅខ្លួនក្អកឈឺបំពង់ករយៈពេល ៤ថ្ងៃ និងសភាពធ្ងន់សន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើម សង្គ្រោះជីវិតមួយនេះបានដោយជោគជ័យ។

    នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានឱ្យដឹងថា​៖ « ក្មេងស្រីអាយុ ៣ឆ្នាំ មកពីភូមិព្រែករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មានអាការៈក្តៅខ្លួនក្អកឈឺបំពង់ ក រយៈពេល៤ថ្ងៃនិងបានទិញថ្នាំពីខាងក្រៅលេបនៅផ្ទះដោយខ្លួនឯងបាន៣ថ្ងៃ ក្រោយមកក្មេងមានសភាពមិនស្រួលនិងមានប្រកាច់ច្រើនដង ម្តាយក៏បានយកក្មេងទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យ និងបានស្នាក់នៅរយៈពេល៣ថ្ងៃទៀតតែក្មេងកាន់តែមានសភាពធ្ងន់ជាងមុនដោយមានបត់ជើងធំពណ៌ខ្មៅសន្លប់បាត់ស្មារតី ឃើញដូចនេះម្តាយក៏បានសំរេចចិត្តបញ្ជូនក្មេងមកមន្ទីរពេទ្យជ័យវរ្មន៍ទី៧ ក្នុងសភាពធ្ងន់ធ្ងរបំផុត transaminases (GOT:9340 & GPT:10660) និងបានធ្វើការសង្គ្រោះដោយម៉ាស៊ីនសប់ដង្ហើមរយៈពេល៤ថ្ងៃ និងសំរាកពេទ្យចំនួន៩ថ្ងៃ ក្មេងមានសភាពធូរស្រាលនិងបានអនុញ្ញាតអោយចេញទៅចេញទៅផ្ទះ ថ្ងៃអាទិត្យនេះ ទី០២ ខែមេសា ឆ្នាំ២០២៣។»

    សូមអរគុណដល់ក្រុមវេជ្ជបណ្ឌិតឯកទេស ផ្នែកសង្គ្រោះបន្ទាន់ PICU នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ ខេត្តសៀមរាប (គន្ធបុប្ផាទី ៣)។ ការព្យាបាលទាំងអស់គឺមិនគិតថ្លៃសំរាប់មនុស្សទាំងអស់ដោយគ្មានការរើសអើង។ សូមអរគុណ ចំពោះការគាំទ្រ និងការបរិច្ចាគពីសប្បុរសជនទាំងអស់ដែលភាគច្រើនជា ប្រជាជនស្វីស និង ប្រជាជនកម្ពុជា។​ សូមអរគុណដល់មូលនិធិគន្ធបុប្ផា #Dr.med.Beat Richner ប្រទេសស្វីសនិង មូលនិធិ គន្ធបុប្ផាកម្ពុជា ៕

    ប្រភព៖ Dr. Beat Richner

    Share This Post: