ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តោះទៅលេងសៀមរាប! រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ១០០គ្រឿង ដឹកជញ្ជូនឥតគិតថ្លៃទៅកាន់ខេត្តសៀមរាប

    BY Khmernote Media April 3, 2023
    តោះទៅលេងសៀមរាប! រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ១០០គ្រឿង ដឹកជញ្ជូនឥតគិតថ្លៃទៅកាន់ខេត្តសៀមរាប

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញសេចក្ដីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរទៅខេត្តសៀមរាប បងប្អូនអាចធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៧ ខែមេសា ឆ្នាំ ២០២៣។

    ភ្នំពេញ – សៀមរាប
    ម៉ោងចេញដំណើរ: ០៥:៣០ នាទីព្រឹក
    ទីតាំងចេញដំណើរ: ខណ្ឌជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា OCIC)
    ផែនទី៖ https://maps.app.goo.gl/gJksQLPGLb5qFFih8?g_st=ic
    សៀមរាប – ភ្នំពេញ
    ម៉ោងចេញដំណើរ៖ ០៥៖៣០ នាទីព្រឹក។

    ទីតាំងចេញដំណើរ៖ បុរីរដ្ឋបាលខេត្តសៀមរាប , វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ ៦០ ម៉ែត្រ)
    សូមបន្ថែមផងដែរថា ការផ្តល់ជូនការដឹកជញ្ជូនឥតគិតថ្លៃនេះក៏មានទៅតាមបណ្តាខេត្តមួយចំនួនដូចមានភ្ជាប់ជូនខាងក្រោមនេះ​៕

    ប្រភព៖ រដ្ឋបាលខណ្ឌជ្រោយចង្វារ

    Share This Post: