ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យ ឆេះផ្ទះពលរដ្ឋនៅម្តុំខាងក្រោយស្ថានីយប្រេងអូរ១ ក្រុងព្រះសីហនុ បណ្ដាលឱ្យខូចខាតផ្ទះចំនួន ៣ខ្នងទាំងស្រុង

    BY Khmernote Media April 6, 2023
    ករណីអគ្គិភ័យ ឆេះផ្ទះពលរដ្ឋនៅម្តុំខាងក្រោយស្ថានីយប្រេងអូរ១ ក្រុងព្រះសីហនុ បណ្ដាលឱ្យខូចខាតផ្ទះចំនួន ៣ខ្នងទាំងស្រុង

    ក្រុងព្រះសីហនុ៖ ករណីអគ្គិភ័យ ឆេះផ្ទះពលរដ្ឋនៅម្តុំខាងក្រោយស្ថានីយប្រេង អូរ១ ក្រុងព្រះសីហនុ កាលពីម៉ោង៥ល្ងាច នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ មានលំនៅដ្ឋានពលរដ្ឋសង់ពីឈើចំនួន៣ខ្នងរងការខូចខាតទាំងស្រុង។

    សមត្ថកិច្ចឲ្យដឹងថា ចំណុចដែលអគ្គិភ័យឆេះផ្ទះនេះ ផ្លូវតូចចង្អៀតពិបាក ឡានទឹកចល័តចូលទៅជួយពន្លត់ ប៉ុន្តែយ៉ាងណាក៏ដោយ ផ្ទះពលរដ្ឋច្រើនខ្នងទៀតដែលនៅជុំវិញផ្ទះរងគ្រោះ ត្រូវបានសមត្ថកិច្ចចំរុះ មាននគរបាល កងរាជអាវុធហត្ថ អង្គភាពសង្គ្រោះ៧១១ អង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ អាជ្ញាធរនិងក្រុមសង្គ្រោះជួយទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលបាន។

    ក្រៅពីខូចខាតផ្ទះ៣ខ្នងនិងទ្រព្យសម្បត្តិក្នុងផ្ទះ ក៏មានពលរដ្ឋម្ចាស់ផ្ទះរងគ្រោះមួយចំនួន ដួលសន្លប់និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយគ្រោះអគ្គិភ័យនេះ ទាំងម្ចាស់ផ្ទះដែលឆេះដំបូងគេ និងសមត្ថកិច្ចជំនាញ ភ្លាមៗនូវមិនទាន់ដឹងពីមូលហេតុនៅឡើយ៕

    ប្រភព៖ លោក Huy Bunleng News

    Share This Post: