ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល កំណត់យកមណ្ឌលប្រឡងចំនួន៣ សម្រាប់ប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព

    BY Khmernote Media April 7, 2023
    ក្រសួងសុខាភិបាល កំណត់យកមណ្ឌលប្រឡងចំនួន៣ សម្រាប់ប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព។

    កាលបរិច្ឆេទប្រឡងប្រជែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៥៖០០នាទី ដោយកំណត់យកមណ្ឌលប្រឡងចំនួន៣ ដូចខាងក្រោម៖

    ១. មណ្ឌលប្រឡងវិទ្យាល័យ ឥន្ទ្រទេវី៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង៖ វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិត ឱសថការី និងអ្នកបច្ចេកទេស មន្ទីរពិសោធន៍មធ្យម ។

    ២. មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង៖ បរិញ្ញាបត្រឆ្មប បរិញ្ញាបត្រគិលានុបដ្ឋាក និងបរិញ្ញាបត្ររង គិលានុបដ្ឋាក (គិលានុបដ្ឋាកមធ្យម) ។

    ៣. មណ្ឌលប្រឡងសាលាបឋមសិក្សាសន្ធរម៉ុក៖ សម្រាប់បេក្ខជនប្រឡងប្រជែងយកមុខតំណែង ៖ បរិញ្ញាបត្ររងធ្មប (ធ្មបមធ្យម)។

    អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញទៅមើលឈ្មោះ និងលេខបន្ទប់ នៅតាមមណ្ឌល ប្រឡងរបស់ខ្លួននីមួយៗ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឬ ចូលមើលក្នុងផេកហ្វេសបុកផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក និងក្រសួងសុខាភិបាល ។

    បញ្ជាក់៖ វិញ្ញាសាប្រឡងប្រជែង និងធ្វើជាសំណួរដែលមានចម្លើយជ្រើសរើសច្រើន(MCQ) រយៈពេល ៦០នាទី ។ បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងនីមួយៗ យ៉ាងយូរត្រឹមម៉ោង ១៤:០០នាទី ជាកំហិត ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: