ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល ប្រកាសដល់គ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួចទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសានេះតទៅ

    BY Khmernote Media April 7, 2023
    រាជរដ្ឋាភិបាល ប្រកាសដល់គ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួចទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសានេះតទៅ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។

    សូមបញ្ជាក់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ប្រមាណ ៥០ម៉ឺនគ្រួសារ ដែលមានការបើកផ្តល់ចំនួន ៣លើក ដោយលើកទីមួយ បានបើកផ្តល់រួចរាល់ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ ថ្ងៃទី១០ ខែមេសា និង លើកទី៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

    គ្រួសារងាយរងហានិភ័យ ដែលបានកំណត់អត្តសញ្ញាណរួច និងបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រមាណ ១៦ម៉ឺន រៀលក្នុងមួយគ្រួសារ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post: