ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទិដ្ឋភាពខ្លះៗនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ត្រៀមរៀបចំកម្មវិធី សង្ក្រានចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ

    BY Khmernote Media April 7, 2023
    ទិដ្ឋភាពខ្លះៗនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ត្រៀមរៀបចំកម្មវិធី សង្ក្រានចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានបង្ហាញពីទិដ្ឋភាពខ្លះៗនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ត្រៀមរៀបចំកម្មវិធី សង្ក្រានចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

    រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ២០៖០០នាទី នៃថ្ងៃនីមួយៗ ដោយមានកម្មវិធីបែបប្រពៃណីសាសនា និងកម្មវិធីកម្សាន្ដសប្បាយដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរពទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

    ដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន សូមអញ្ជើញ មកចូលរួមទស្សនាកម្សាន្តសប្បាយនៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករ ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: