ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បង្ហាញពីលក្ខខណ្ឌនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញារូបភាព

    BY Khmernote Media April 7, 2023
    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ បង្ហាញពីលក្ខខណ្ឌនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញារូបភាព

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023
    បានចេញសេចក្តីជូនដំណឹងអំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២​ ហៅកាត់ គ.ជ.ប.អ ឬ CAMSOC។

    ក្រុមមេធាវីប្រចាំ គ.ជ.ប.អ. សូមអនុញ្ញាតជម្រាបជូន ស្ថាប័ន ផ្នែកឯកជន ក្រុមហ៊ុនឯកជន សង្គម ស៊ីវិល និងសាធារណជន មេត្តាជ្រាបថា ដើម្បីធានាថា ការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ គ.ជ.ប.អ. ប្រព្រឹត្ត ទៅដោយត្រឹមត្រូវ ស្របច្បាប់ និងមិនមានការរំលោភបំពាន ក្រុមមេធាវីប្រចាំ គ.ជ.ប.អ. សូមជូនដំណឹង អំពីលក្ខខណ្ឌនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញាទាំងនោះ ដូចខាងក្រោម៖

    ក. ក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ រូបវន្តបុគ្គល ត្រូវអនុញ្ញាតឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញាទាំងនេះក្នុងគោលដៅគាំទ្រនិងជំរុញការផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងលក្ខខណ្ឌ មិនធ្វើអាជីវកម្មរកកម្រៃ។

    ខ. សហព័ន្ធកីឡាជាតិ អង្គការកីឡា ដៃគូសហការនានា អាចត្រូវអនុញ្ញាតឱ្យប្រើប្រាស់កម្មសិទ្ធិ បញ្ញាទាំងនេះ ដោយត្រូវស្នើសុំការប្រើប្រាស់ជាមុន។

    គ. វិស័យឯកជន/ក្រុមហ៊ុនឯកជន អាចត្រូវអនុញ្ញាតឱ្យប្រើប្រាស់តាមរយៈលក្ខខណ្ឌតម្រូវក្នុងកិច្ចសន្យាជាដៃគូសហការ ដៃគូឧបត្ថម្ភ ឬជាអ្នកទទួលអាជ្ញាប័ណ្ណ។

    ឃ. សង្គមស៊ីវិលដែលបម្រើឱ្យព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ អាចត្រូវអនុញ្ញាតឱ្យប្រើប្រាស់ ដោយត្រូវមានកិច្ចសន្យានិងលក្ខខណ្ឌតម្រូវ។

    ង. ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រនិងលើកកម្ពស់ ដល់គុណប្រយោជន៍នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលមិនធ្វើអាជីវកម្មរកកម្រៃ ដោយត្រូវមានកិច្ចសន្យានិងលក្ខខណ្ឌ ៕

    ប្រភព៖ Cambodia 2023

    Share This Post: