បច្ចេកវិទ្យា អន្តរជាតិ

ទូរស័ព្ទ iPhone ចាស់ៗចាប់ពី iPhone 5s ដល់ 6s Plus អាចនឹងមិន Support ជាមួយ iOS 13 នោះទេ

BY
autoadmin
February 2, 2019

បើយោងតាមរបាយការណ៍របស់ MacRumors បានអះអាងថា Apple នឹងបោះបង់ការគាំទ្រដល់ស្មាតហ្វូនចាស់ៗរបស់ខ្លួននៅពេលដែលប្រព័ន្ធប្រតិបត្តិការ iOS 13 ចាប់ដំណើរការ។ យោងតាមពាក្យចចាមអារ៉ាមនេះក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងបញ្ឈប់ឲ្យអោយ iPhone ស៊េរីចាស់មួយចំនួនដូចជា iPhone 5s, iPhone SE, iPhone 6, iPhone 6 Plus, iPhone 6s និង iPhone 6s Plus ដំឡើងទៅប្រព័ន្ធ iOS 13 ថ្មីបានឡើយ។ ពាក្យចចាមអារ៉ាមក៏បានអះអាងផងដែរថា iOS 13 នឹងមិនដំណើរការជាមួយ iPad mini 2 និង iPad mini 3, ក៏ដូចជា iPad Air និង iPad Air 2 ផងដែរ៕

អត្ថបទ៖​ លីដា
ប្រភព៖ investorplace

Share This Post: