ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ២០,០០០ដុល្លារ និងស្នើសុំព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago

    BY Khmernote Media April 8, 2023
    សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ ២០,០០០ដុល្លារ និងស្នើសុំព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិច បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន ២០,០០០ដុល្លារ និងស្នើសុំព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago។

    បើយោងតាមការបញ្ជាក់ពីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន​ បានមានប្រសាសន៍ថា៖ «ដើម្បីជាការលើកទឹកចិត្ត ខ្ញុំសូមចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ មួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល ខ្ញុំនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។ »

    Share This Post: