ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រំភើបណាស់! យុទ្ធនាការ Beyond The Games នឹងរៀបចំការបំបែកឯតទគ្គពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” ជាផ្លូវការនៅថ្ងៃស្អែកនេះហើយ

    BY Khmernote Media April 10, 2023
    រំភើបណាស់! យុទ្ធនាការ Beyond The Games នឹងរៀបចំការបំបែកឯតទគ្គពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” ជាផ្លូវការនៅថ្ងៃស្អែកនេះហើយ

    នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា យុទ្ធនាការ Beyond The Games នឹងរៀបចំការបំបែកឯតទគ្គពិភពលោក “បេះដូងច្រើនជាងគេលើពិភពលោក” ជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។

    សូមគោរពអញ្ជើញពុកម៉ែ បងប្អូន ប្រជាពលរដ្ឋចូលរួមការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នៅប្រាសាទអង្គរវត្តនាវេលាម៉ោង ៤រសៀល ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ជាមួយគ្នា។

    បេះដូងដែលបងប្អូនបានបត់ដោយផ្ទាល់ដៃនឹងចេញពីទំហំទឹកចិត្ត និងក្ដីស្រលាញ់ ដើម្បីគាំទ្រដល់អត្តពលិកដែលមានពិការភាពនោះ នឹងរាប់សម្រាប់បំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។

    ការអញ្ជើញចូលរួមរបស់បងប្អូនគឺជាសាក្សីទាំងអស់គ្នាសម្រាប់ ៖
    ១. ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក”
    ២. នេះជាបេះដូងក្រដាសនៃក្ដីស្រលាញ់របស់យើងទាំងអស់ជូនដល់បងៗកីឡាករដែលមានពិការភាព។
    ៣. សក្ខីភាពបេះដូងស្មោះសរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ចូលរួមដើម្បីទាំងអស់គ្នាដើម្បីកម្ពុជា។
    ៤. បេះដូងច្រើនជាងគេកំពុងតែបានចេញជារូបរាងយ៉ាងស្រស់ស្អាតនៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត។
    ៥. បេះដូងដែលបានដោតចង្កាក់ដោយដៃប្រជាជនកម្ពុជា បានយកមកដាក់បង្ហាញនៅបរិវេណនៃប្រាសាទអង្គរវត្តហើយ ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

    Share This Post: