លួចលុយជីតាជាង ១ម៉ឺនដុល្លារ និងខ្សែកយកទៅទិញម៉ូតូនិងទូរស័ព្ទសេរីទំនើបឱ្យមិត្តភក្តិម្នាក់ ១គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចស្រុកត្រាំកក់ ឃាត់ខ្លួនរួមទាំងបក្ខពួក
ស្រុកត្រាំកក់៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់១ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា កម្លាំងនគរបាលខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន ៤នាក់ ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួនបានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែក ២ខ្សែ កាលថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៣កន្លងទៅ។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់អោយដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង៣៖៣០នាទីចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវកាលពីថ្ងៃ២ ខែមេសា ២០២៣។
លោក ឌុក ធីយ៉ា បានអោយដឹងថា ជនសង្ស័យរួមមាន៖
១.ឈ្មោះមូល ពិសិដ្ឋ ហៅពេជ្រ ភេទប្រុសអាយុ ១៦ឆ្នាំ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលត្រូវជាចៅបង្កើតជនរងគ្រោះជាអ្នកធ្វើសកម្មភាពលួច។ ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង ខ្សែក២ខ្សែរ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។
ទី២៖ឈ្មោះ អ៊ឹង សុភានុត ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិអូឈើនាងខាងលិច ឃុំអូរឈើនាង ស្រុកកំពង់ត្រាច ដកហូតវត្ថុតាង ម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឱ្យ)។
ទី៣៖ឈ្មោះ រ៉េន ចាន់យូរ ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ ២០២៣ គ្មានផ្លាកលេខ ១គ្រឿង និងទូរស័ព្ទអាយហ្វូន១៣ប្រូ១គ្រឿង(ទទួលផលចោរកម្ម ឈ្មោះមូលពិសិដ្ឋជាអ្នកទិញឲ្យ)។
ទី៤៖ឈ្មោះ ហេង មករា ភេទប្រុស អាយុ ១៧ ឆ្នាំ នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដកហូតវត្ថុតាងម៉ូតូម៉ាកនិចផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង, ទូរស័ព្ទអាយហ្វូន១២ប្រូ ១គ្រឿង (ទទួលផលចោរកម្មឈ្មោះមូលពិសិដ្ឋទិញឲ្យ)។
លោក ឌុក ធីយ៉ា បានបញ្ជាក់ថាក្រោយពីកើតហេតុនិងទទួលបានពាក្យបណ្ដឹងជនរងគ្រោះ
មានករណីជនសង្ស័យប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះនិងគាស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុស អាយុ ៦៩ឆ្នាំ(នៅភូមិមហាសេនា ឃុំតាភេម យកបានសម្ភាររួមមាន៖ ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលជីតាជីដូននិងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។)
ភ្លាមៗនោះសមត្ថកិច្ចរបស់លោកបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៦៖០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងសាកសួរនិងកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

