ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! ខឹងម្ដាយមិនបំពេញតាមបំណងទិញម៉ូតូឱ្យខ្លួនមុនបុណ្យចូលឆ្នាំថ្មី ក៏ដុតផ្ទះម្ដាយឆេះអស់គ្មានសល់ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

    BY Khmernote Media April 10, 2023
    ហួសចិត្ត! ខឹងម្ដាយមិនបំពេញតាមបំណងទិញម៉ូតូឱ្យខ្លួនមុនបុណ្យចូលឆ្នាំថ្មី ក៏ដុតផ្ទះម្ដាយឆេះអស់គ្មានសល់ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២៖៤៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ ០១ខ្នង នៅភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ផ្ទះត្រូវអគ្គិភ័យឆាបឆេះមានទំហំ៨×៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង មានជញ្ជាំងក្ដារ ឈើលើ ថ្មខាងក្រោមរៀបឥដ្ឋ កម្មសិទ្ធិឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។

    យោងតាមសាក្សីនិងជាអ្នកឃើញហេតុការណ៍ដំបូងឃើញមានបុរសម្នាក់បានធ្វើសកម្មភាពដុតផ្ទះតែម្ដង បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាកូនបង្កើត តាមការបញ្ជាក់ពីសមត្ថកិច្ចថាកូនដែលដុតផ្ទះខ្លួនឯង គឺជាមនុស្សមានសតិគ្រប់គ្រាន់ មិនមែនជាជនមានវិបល្លាសស្មារតីទេ។ តាមការបញ្ជាក់ពីក្រុមគ្រួសារ និងអ្នកជិតខាង ប៉ុន្តែមូលហេតុដែលនាំឱ្យកូនហ៊ានលើកដៃយកភ្លើងដុតផ្ទះខ្លួននេះ គឺមកពីម្ដាយមិនបំពេញបំណងជូនកូន(ទិញម៉ូតូមុនចូលឆ្នាំ) ។

    សម្ភារខូចខាតមានដូចខាងក្រោម៖
    -ផ្ទះទំហំ ៨×៩ ម៉ែត្រ
    -ទូរសំលៀកបំពាក់
    -ស្រូវចំនួន៨បាវ និងសម្ភារមួយចំនួនទៀត ។

    សំណាងល្អមិនបណ្ដាលឱ្យមានរបួសដល់មនុស្សនិងឆេះទ្រព្យសម្បត្ដិអ្នកដទៃ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ដោយអគ្គិភ័យសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ០១គ្រឿង អស់ទឹកចំនួន០២ឡាន។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបង្កមកសាកសួរនិងចំណាត់ការតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: