ចូលរួមឱ្យបានច្រើនកុះករ! រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្តរយៈពេល៥ថ្ងៃ នៅបរិវេណវិទ្យល័យនេតយ៉ង់ និងរូបសំណាកលោកតាដំបងក្រញ៉ូង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដើម្បីបង្កបរិយាកាសរីករាយ ក្នុងឱកាសពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ នៅថ្ងៃទី ១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងមន្ទីរ/ស្ថាប័នពាក់ព័ន្ធ រៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ ដែលមានរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណ វិទ្យល័យនេតយ៉ង់ និងរូបសំណាកលោកតាដំបងក្រញ៉ូង ក្រុងបាត់ដំបង។
ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ នេះ មានការរៀបចំជាតំបន់សំខាន់ៗ ដូចជា៖
– តន្រ្តីសម័យ
– ពិព័រណ៍ទូទៅ
– តំបន់ត្រជាក់ចិត្ត
– ភូមិម្ហូបខ្មែរ
– តន្រ្តីស្រុកស្រែ
– តំបន់សាសនា
– ភូមិ ស.ស.យ.ក
– អាហារនៃក្តីស្រលាញ់។
សូមគោរព អញ្ជើញ ឯកឧត្តម លោកជំទាវ លោក/លោកស្រី ភ្ញៀវជាតិ – អន្តរជាតិ និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមលេងកំសាន្ត ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង២០២៣ ខាងមុខនេះ អោយបានច្រើនកុះករ ៕













រូបភាព៖ សង្រ្កាន្តបាត់ដំបង Sankranta Battambang