ព័ត៌មានជាតិ
ក្រុមសាក្សីបេះដូង ចាប់ផ្តើមរាប់បេះដូងដែលបានរៀបចំរួចក្នុង «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក
BY Khmernote Media
April 10, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមសាក្សីបេះដូង ចាប់ផ្តើមរាប់បេះដូង ដែលបត់ដោយប្រជាពលរដ្ឋគ្រប់ទិសទី សម្រាប់បំបែកឯតទគ្គកម្មពិភពលោក នៅក្នុងព្រឹត្តិការណ៍អង្គរសង្កា្រន្ត ក្នុងបរិវេណប្រាសាទអង្គរវត្ត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

បេះដូងក្រដាសទាំងនេះ ត្រូវបានរៀបចំធ្វើជា «សួនបេះដូង» ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ដោយចាប់ផ្តើមរាប់នៅថ្ងៃទី១០ ខែមេសានេះ ហើយនឹងត្រូវប្រកាសលទ្ធផលនាថ្ងៃទី១១ ខែមេសា វេលាម៉ោង ១៦:០០ ៕






ប្រភព៖ ក្រសួងព័ត៌មាន