ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យទេសចរដើរឆ្លងស្ពានហាលមុខប្រាសាទអង្គរវត្តជាបណ្តោះអាសន្ន
BY Khmernote Media
April 11, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្តជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន ឆ្នាំ២០២៣។

អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទឣង្គរវត្ត នាឱកាសនៃការរៀបចំខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ចាប់ពីថ្ងៃទី១០ ដល់២៣ ខែមេសា ឆ្នាំ២០២៣ ៕






