ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

    BY Khmernote Media April 11, 2023
    ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចេញសសេចក្ដីប្រកាសលេខ២២៣៨ ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

    ក្រសួងមហាផ្ទៃ សម្រេចបង្កើតនិមិត្តសញ្ញារដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានរូបរាង រូបភាព និងលក្ខណសម្គាល់ ដូចខាងក្រោម៖

    – និមិត្តសញ្ញមានរាងមូលដែលព័ទ្ធដោយខ្សែវណ្ឌបីជាន់ពណ៌ខៀវ ស និងក្រហម បង្ហាញអំពីការគ្រប់គ្រង ដែនដីរបស់រដ្ឋបាលស្រុក

    – ទូកនេសាទរំលេចពណ៌ខៀវ ដែលបំពាក់ដោយឧបករណ៍នេសាទ ជាតំណាងឱ្យទូកនេសាទសម្រាប់ ប្រកបរបរនេសាទសត្វសមុទ្រ

    – ទឹកសមុទ្របង្ហាញអំពីផ្ទៃទឹកសមុទ្រដែលមានលក្ខណៈបែបធម្មជាតិ សម្រាប់ជម្រកមច្ឆជាតិនិង រុក្ខជាតិទាំងឡាយរស់នៅក្នុងសមុទ្រ

    – អក្សរឈ្មោះ «រដ្ឋបាលស្រុកស្ទឹងហាវ» មានពណ៌ស រំលេចក្នុងខ្សែបូពណ៌ក្រហមអមដោយខ្សែបូ ពណ៌ខៀវ

    – ផ្ទៃពណ៌សបង្ហាញអំពីភាពថ្លាស្អាត ស្មោះត្រង់ ភាពត្រជាក់ត្រជំ សុខដុមរមនា។

    ការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដូចមានភ្ជាប់ជាឧបសម្ព័ន្ធនៃ ប្រកាសនេះ។ និមិត្តសញ្ញារដ្ឋបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម៖

    – ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលស្រុកស្ទឹងហាវ

    – ប្រើប្រាស់នៅលើលិខិត ស្រោមសំបុត្រ និងឯកសារផ្លូវការពាក់ព័ន្ធរបស់រដ្ឋបាលស្រុកស្ទឹងហាវ

    – ប្រើប្រាស់ក្នុងពិធីនានាដែលសមស្រប និងប្រើប្រាស់ក្នុងកិច្ចការជាផ្លូវការផ្សេងៗ តាមការចាំបាច់ ៕

    ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

    Share This Post: