ព្រះមហាក្សត្រប្រោសប្រទាន សញ្ជាតិខ្មែរដល់កីឡាករប្រដាល់ Thiago Teixeira និងភរិយា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានក្លឹបគុនខ្មែរជើងឯកពិភពលោក បានឱ្យដឹងថា ព្រះមហាក្សត្រប្រោសប្រទាន សញ្ជាតិខ្មែរដល់កីឡាករប្រដាល់ Thiago Teixeira និងភរិយា។

នៅក្នុងសំណេររបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ « ដំណឹងល្អថ្ងៃនេះកីឡាករ Thiago និងគ្រួសាររបស់គាត់ទទួលបានសញ្ជាតិខ្មែរហើយ។ តំណាងឲ្យកីឡាករ Thiago និងគ្រួសាររបស់គាត់ខ្ញុំបាទសូមគោរពថ្លែងអំណរគុណសម្តេចពុកយ៉ាងជ្រាលជ្រៅជាទីបំផុត។ បើមិនមានសម្តេចពុកស្នើសុំសញ្ជាតិឲ្យកីឡាករ Thiago ទេ មកដល់ម៉ោងនេះកីឡាករ Thiago របស់យើងនិងមិនអាចទទួលបានសញ្ជាតិខ្មែរយើងឡើយនោះទេ។ ជាចុងក្រោយខ្ញុំបាននឹងបងប្អូនខ្មែរទាំងអស់គ្នា តំណាងឲ្យកីឡាករ Thiago ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាសម្តេចពុកគ្រប់កាល គ្រប់វេលារាត្រីទាំងអស់ ៕ »



ប្រភព៖ ស្រី ចាន់ថន Srey Chanthorn