ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញរាជក្រឹត្យតែងតាំងមុខតំណែង អភិបាលខេត្តចំនួន ៣រូប សម្រាប់ការបន្តអាណត្ដិទី២ ឆ្នាំ២០២៣-២០២៧

    BY Khmernote Media April 12, 2023
    ព្រះមហាក្សត្រ ចេញរាជក្រឹត្យតែងតាំងមុខតំណែង អភិបាលខេត្តចំនួន ៣រូប សម្រាប់ការបន្តអាណត្ដិទី២ ឆ្នាំ២០២៣-២០២៧

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញរាជក្រឹត្យតែងតាំងមុខតំណែង អភិបាលខេត្តចំនួន ៣រូប សម្រាប់ការបន្តអាណត្ដិទី២ ឆ្នាំ២០២៣-២០២៧ ។

    មាត្រាទី១៖ តែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្ត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ០៣រូប៖

    ១.ឯកឧត្តម អ៊ុំ រាត្រី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

    ២.ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ

    ៣.ឯកឧត្តម អ៊ុន ចាន់ដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម។

    មាត្រាទី២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

    Share This Post: