ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យមើលការចេញដំណើរ​របស់ប្រជាពលរដ្ឋទៅលេង​ស្រុក​កំណើតតាមរយ:រថយន្តក្រុង នាឱកាសបុណ្យ​ចូលឆ្នាំថ្មី​

    BY Khmernote Media April 13, 2023
    អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យមើលការចេញដំណើរ​របស់ប្រជាពលរដ្ឋទៅលេង​ស្រុក​កំណើតតាមរយ:រថយន្តក្រុង នាឱកាសបុណ្យ​ចូលឆ្នាំថ្មី​

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​ឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យមើល សកម្មភាពនៃការចេញដំណើរ​របស់បងប្អូនប្រជាពលរដ្ឋទៅលេង​ស្រុក​កំណើត ជួបជុំ​ក្រុមគ្រួសារ នៅបណ្ដា​ខេត្តនានា តាមរយៈរថយន្តក្រុង ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន ៣៤៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់។

    ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ នាឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ នាថ្ងៃទី​១៣ ខែមេសា ឆ្នាំ​ ២០២៣ នៅរង្វង់មូលទេពមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: