ព័ត៌មានជាតិ
ទិដ្ឋភាពទូទៅ នៃការតុបតែងតាមបណ្តោយដងស្ទឹងសៀមរាប ដើម្បីទទួលភ្ញៀវទេសចរជាតិ អន្តរជាតិមកកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
BY Khmernote Media
April 13, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមទៀតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តបានរៀបចំ តុបតែងលម្អសោភ័ណភាពក្រុងនៅសួនច្បារព្រះរាជដំណាក់ ពិសេសតាមបណ្តោយស្ទឹងសៀមរាប ដើម្បីទទួលភ្ញៀវទេចរជាតិ អន្តរជាតិមកទស្សនាកំសាន្ត។

អង្គរសង្ក្រាន្តឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំឱ្យមានផ្សារបណ្តែតទឹក តន្ត្រី និងស្តង់ជាច្រើនសម្រាប់លក់តាមសងខាងស្ទឹងសៀមរាបផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋអាចជិះទូកកំសាន្តតាមដងស្ទឹងសៀមរាបបានទៀតផង៕















ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration