ព័ត៌មានជាតិ
អបអរសាទរ! កម្ពុជា បំបែកកំណត់ត្រាឯតទគ្គកម្ម «រាំម៉ាឌីហ្សុនច្រើនជាងគេ» ជាថ្មីម្ដងទៀតចំនួន ៤៩៩៩ នាក់
BY Khmernote Media
April 15, 2023
ខេត្តសៀមរាប៖ យោងតាមចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដែលមានអ្នកចូលរួមរាំច្រើនជាងគេ ដោយជោគជ័យជាថ្មីម្ដងទៀត ដោយមានចំនួនអ្នកចូលរួម រាំសរុប ៤៩៩៩ នាក់ នៅម៉ោង ១០:៣៦ នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី។

បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ យើងបានបំបែកឯតទគ្គកម្មមួយទៀតគឺការ «រាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក»! សូមអរគុណបងប្អូនទាំង ៤៩៩៩ នាក់ និងក្រុមការងារទាំងអស់ដែលបានធ្វើឱ្យការបំបែកកំណត់ត្រានេះបានជោគជ័យ។ ជយោ! ព្រះរាជាណាចក្រកម្ពុជា!»









ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department