ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយរងការរិះគន់ ឥឡូវនេះអភិបាលខេត្តកែបប្រកាសអោយក្រុមហ៊ុនវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីទៀតឡើយ

    BY Khmernote Media April 15, 2023
    ក្រោយរងការរិះគន់  ឥឡូវនេះអភិបាលខេត្តកែបប្រកាសអោយក្រុមហ៊ុនវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីទៀតឡើយ

    ខេត្តកែប៖ ក្រោយមានការរិះគន់ ឥឡូវនេះអភិបាលខេត្តកែប សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកែប ណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីទៀតឡើយ។

    បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសរសេររៀបរ៉ាប់យ៉ាងដូច្នេះថា៖ « សូមជម្រាបជូនបងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅ(១៥ មេសា ២០២៣) រដ្ឋបាលខេត្តកែបណែនាំក្រុមវិនិយោគបញ្ឈប់មិនអោយយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរីនៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្ដេចតេជោ ។ សូមជូនពរបងប្អូនមានសុខភាពល្អ សំណាងល្អ ដំណើរកម្សាន្តទីជិតឆ្ងាយប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាពគ្រប់ពេលវេលា ៕»

    ប្រភព៖ សោម ពិសិដ្ឋ អភិបាលខេត្តកែប – Som Piseth Governor of Kep Province

    Share This Post: