ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យ ឆេះគ្រឿងសំណង់មួយកន្លែង បណ្តាលមកពីប្រើប្រាស់ចរន្តអគិ្គសនីខុសបច្ចេកទេស ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

    BY Khmernote Media April 15, 2023
    ករណីអគ្គិភ័យ ឆេះគ្រឿងសំណង់មួយកន្លែង បណ្តាលមកពីប្រើប្រាស់ចរន្តអគិ្គសនីខុសបច្ចេកទេស ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ កើតឡើងនៅចំណុចក្រុមហ៊ុនលក់គ្រឿងសំណង់មួយកន្លែង ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីការប្រើប្រាស់ចរន្តអគិ្គសនីខុសបច្ចេកទេស បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះហាង ទំហំ(៣០ម៉ែត្រ × ៥០ម៉ែត្រ ) និងខូចខាតសម្ភារសំណល់ប្លាស្ទិចផ្នែកខាងក្រោយឃ្លាំង អស់មួយចំនួននិងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

    នៅម៉ោង ១២និង០០នាទីថ្ងៃត្រង់ នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ ១២ឡាន ស្មើរនឹង ៨៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រ និងរថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: