សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៥ ខែមេសា អាកាសធាតុអាចកើនកម្ដៅជិត ៤០អង្សាសេ នឹងអាចមានភ្លៀងតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
– អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
អាស្រ័យ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology