ព័ត៌មានជាតិ
ឱកាសល្អ! អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យប្រ៊ុយណេដារូសាឡាម ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៥ ខែឧសភា
BY Khmernote Media
April 18, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅសាកលវិទ្យាល័យប្រ៊ុយណេដារូសាឡាម នៃប្រទេសប្រ៊ុយណេ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

សម្រាប់សិក្សា ២០២៣-២០២៤ សាកលវិទ្យាល័យ Brunei Darussalam (UBD) នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត ជាន់ខ្ពស់ លើមុខជំនាញ Public Policy and Management (MPPM) ដែលមានរយៈពេល ១២ខែ (ដោយឆមាសទី១ សិក្សានៅ UBD និង ១ ឆមាសទៀត សិក្សានៅសាកលវិទ្យាល័យណាមួយ នៅសហរដ្ឋអាមេរិក)។
បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះអាហារូបករណ៍ខាងលើ សូមបំពេញសំណុំបែបបទ ភ្ជាប់ ជាមួយនឹងឯកសារចាំបាច់នានា តាមរយៈគេហទំព័រ៖ https://apply.ubd.edu.bn/orbeon/uis-welcome/ ឲ្យបានមុនថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ៕

ប្រភព៖ MoEYS Cambodia