ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំភ្លេចចូលរួមឱ្យបានច្រើនកុះករ! សង្ក្រាន្តស្វាយរៀង នឹងបន្តរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ នៅតំបន់ត្រជាក់ចិត្ត

    BY Khmernote Media April 18, 2023
    កុំភ្លេចចូលរួមឱ្យបានច្រើនកុះករ! សង្ក្រាន្តស្វាយរៀង នឹងបន្តរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ នៅតំបន់ត្រជាក់ចិត្ត

    ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ផេក សង្រ្កាន្ត ស្វាយរៀង បានឱ្យដឹងថា សង្ក្រាន្តស្វាយរៀង នឹងបន្តរហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ នៅតំបន់ត្រជាក់ចិត្ត រយៈពេល ៤ថ្ងៃ គឺរៀងរាល់ថ្ងៃសៅរិ៍-អាទិត្យ ខែមេសា ឆ្នាំ២០២៣ ចាំពីម៉ោង ១រសៀលរហូតដល់ម៉ោង ៥ល្ងាច តទៅ។

    យោងតាមអនុសាសន៍របស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីបន្តភាពសប្បាយរីករាយជូនដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរក្រុមការងារសង្ក្រាន្តស្វាយរៀង សហការជាមួយអង្គភាពរដ្ឋករទឹកខេត្តស្វាយរៀង នឹងបន្តដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្ត នៃ កម្មវិធីសង្ក្រាន្តស្វាយរៀង រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ ទៅ តាមកម្មវិធីដូចខាងក្រោម៖

    • ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២២-២៣ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង ១៣:០០នាទី – ១៧:០០នាទី។

    • ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង ១៣:០០នាទី – ១៧:០០នាទី ។

    អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា មេត្តាចូលរួមសប្បាយ ចូលឆ្នាំថ្មីបន្តទៀតនៅក្នុងក្រុងស្វាយរៀង តាមបណ្ដោយផ្លូវមុខសាលាខេត្តស្វាយរៀង ឱ្យបានច្រើនកុះករ ៕

    ប្រភព៖ សង្រ្កាន្ត ស្វាយរៀង

    Share This Post: