ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់ពីវិធីសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរដើរលេងកម្សាន្ត

    BY Khmernote Media April 19, 2023
    រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់ពីវិធីសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរដើរលេងកម្សាន្ត

    រាជធានីភ្នំពេញ៖ យោងតាមការផ្តល់កិច្ចសំភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់ពីវិធីសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងប្រទេស។

    ដោយ លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ថា៖ «វិធីសាស្ត្រនៃការរាប់ភ្ញៀវទេសចរណ៍ ឧទាហរណ៍ថា ក្នុងមនុស្សម្នាក់ក្រោកពីព្រឹក ត្រូវចំណាយលុយទិញបាយថ្ងៃមួយពេល ស្អែកឡើងគឺត្រូវចាយលុយមួយសាទៀត គេនឹងរាប់មួយទៀតហើយ ដោយគេមិនរាប់ចំនួនមនុស្សដដែលទេ គឺគេរាប់នូវចំនួនការចាយលុយ។ ឥឡូវចូលឧទាហរណ៍ដែលងាយយល់ អ្នកដែលទៅខេត្តព្រះសីហនុ លោកទៅហូបបាយនៅពេជ្រនិល បន្ទាប់មកលោកហូបអីមួយសាទៀតនៅឆ្នេរមាស ហើយលោកចូលទៅស្នាក់នៅក្នុងសណ្ឋាគារមួយយប់ទៀត អ៊ីចឹងតួលេខនោះគឺលោតហើយ ។ នៅពេលស្អែកឡើង លោកធ្វើដំណើរទៅកោះកុង លោកចាយលុយម្ដងទៀតនៅកោះកុង អ៊ីចឹងតួលេខនោះគឺលោតឡើងហើយ។

    ដូច្នេះមានន័យថា វិធីសាស្រ្តនៃការរាប់ចំនួនភ្ញៀវទេសចរដើរលេងកម្សាន្តនោះ គឺគេរាប់អំពីការចាយ ដោយពីមុនប្រជាពលរដ្ឋរបស់យើង ចាយក្នុងមួយយប់តែ ៣៥ដុល្លារទេ អ៊ីចឹងឥឡូវនេះគាត់ចាយរហូតទៅដល់ ៥០ដុល្លារ ខុសគ្នា ១៥ដុល្លារ មានន័យថា គាត់ចាយច្រើនជាងមុន គាត់ធ្វើដំណើរច្រើនជាងមុន ទេសចរណ៍ក្នុងស្រុកកើនឡើងជាងមុន ដោយសារសេដ្ឋកិច្ចរបស់យើងមានកំណើន ៕

    Share This Post: