ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃចំនួន ១៥គ្រឿង ក្នុងពិធីសង្ក្រាន្ដវត្តភ្នំ

    BY Khmernote Media April 19, 2023
    កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃចំនួន ១៥គ្រឿង ក្នុងពិធីសង្ក្រាន្ដវត្តភ្នំ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កម្លាំងជំនាញផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួច នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

    ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅចំណុចខាងត្បូងរមណីយដ្ឋានវត្តភ្នំ (មុខនាឡិកា) ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥ នឹង៣០នាទីល្ងាច។

    សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យរួមមាន៖

    ទី១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន)។

    ទី២-ឈ្មោះ ជា សាវិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ឃាត់ខ្លួន)។

    ទី៣-ឈ្មោះ រាជ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន)។

    សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ១៥ គ្រឿង(ម៉ាក IphoneX ចំនួន៤គ្រឿ, ម៉ាក IphoneXs max ចំនួន១គ្រឿង, ម៉ាក Iphone11 ចំនួន ៤គ្រឿង, ម៉ាក Iphone 8Plus ចំនួន ១គ្រឿង, ម៉ាក Realme ចំនួន ២គ្រឿង, ម៉ាក Vivo ចំនួន ១គ្រឿង, ម៉ាក ZERO ចំនួន ១គ្រឿង, ម៉ាក Oppo ចំនួន ១គ្រឿង។

    បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនិតិវិធី ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post: