ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ

    BY Khmernote Media April 20, 2023
    សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការឱ្យមានការពង្រឹងអក្ខរកម្មបច្ចេកវិទ្យាដល់មន្រ្ដីរាជការ បើយោងតាមការថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ « បើទោះបីជាបច្ចេកវិទ្យាលឿនយ៉ាងណាក៏ដោយ ប៉ុន្តែមនុស្សមិនលឿននៅតែដដែល ដូច្នេះខ្ញុំដាក់ជាបញ្ហាឱ្យតែម្ដង ខ្ញុំឱ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យា ពីមុនខ្ញុំប្រើអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែឥលូវខ្ញុំមិនប្រើពាក្យអក្ខរកម្មកុំព្យូទ័រទៀតទេ ខ្ញុំប្រើអក្ខរកម្មព័ត៌មានវិទ្យា ហើយសូមឱ្យចេះតែប្រើ ស្មាតហ្វូន ហ្នឹងគឺបានហើយ (ម៉ាជុំវិញ ស្មាតហ្វូន) បានទទួលការតែងតាំង ព្រោះថា ឥលូវនេះ គឺសម័យប្រើអ៊ីនធើណេត មិនអាចចាប់ទូរស័ព្ទឡើងអាឡូចុះ អាឡូឡើង បញ្ចូនសាអីក៏មិនកើត ធ្វើអីមិនកើតនោះទេ។ »

    សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «អត់ទេម្នាក់ហ្នឹងគឺមិនត្រូវបានតែងតាំងឡើង ហើយត្រូវទុកគាត់ចោលមួយកន្លែងតែម្ដង ព្រោះតែយើងមិនអាចភ្ជាប់គាត់បានចូលក្នុងក្រុម យើងចង់បញ្ចូលឯកសារមួយទៅឱ្យគាត់ទាំងយប់ ទ្វារគាត់បិទជិតអស់ហើយ អ៊ីចឹងយើងមានវិធីមួយប្រើតាមសារ ដែលយើងចងក្រងជាក្រុមតែប៉ុណ្ណោះ ៕ »

    Share This Post: