ក្រោយបទចម្រៀង «ចុម! អាអូនអត់ដេក» ត្រូវគេ Report ពេលនេះលោក ជី ដេវីត ចេញបកស្រាយទាំងញញឹម
បទចម្រៀងដែលមានចំណងជើងថា «ចុម! អាអូនអត់ដេក» ឬ Insomnia Huh! របស់លោក ជី ដេវីត (G-devith) ត្រូវបានគេ Report បាត់វត្តមានពី Youtube ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយគ្នានោះដែរក៏មានមតិអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថា ចម្រៀងមួយនេះបាត់ពីលើ Youtube ដោយសារជាប់ copyright ជាហេតុធ្វើឲ្យម្ចាស់ដើមលុបចេញ។

ជាមួយគ្នានោះ មិនយូរប៉ុន្មាន G-Devith ក៏បានបង្ហោះសារនៅលើផេក បកស្រាយយ៉ាងដូច្នេះថា៖ «បើជ្រុលជា Send link ទៅគេហើយ Send អោយគ្រប់ link ផងកុំ Send តែមួយ។ FYI: បញ្ហានេះបានកើតព្រោះគេ Strike ទៅលើ Loops ចម្លែកចិត្តត្រង់ថា ការ report នេះគឺមិនមែនតាមរយៈ Ai scan នោះទេ, សម្រាប់ link ផ្សេងទៀតដំណើរការធម្មតា។ ខ្ញុំនៅតែញញឹមបាន ព្រោះថាខ្ញុំមិនបានលើកទាំងដុលមកទេ គ្រាន់តែមានផ្នែកមួយជា Loops ណាមួយបញ្ហានេះមិនមែនមានតែខ្ញុំទេដែលធ្លាប់ជួប។ គ្រាន់តែដើម្បីបង្វែរសាច់រឿងសោះណ៎ ទៅដុកឱ្យគេចាប់ Dinosaur ដាក់ទ្រុងអីណា ភ័យអើយភ័យ (បើសម្រាប់បទចម្រៀងថា copy melody lyric វាមិនអាចទេ, បើអាចលើកលែងតែត្រចៀក ឬមិនចង់ទទួលយក)»។
គួររំលឹកផងដែរ បទចម្រៀង «ចុម! អាអូនអត់ដេក» ដែលបង្ហោះជាផ្លូវការនៅលើផេកផ្លូវហ្វេសប៊ុក របស់លោក ជី ដេវីត កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ទទួលបានទស្សនាចំនួន ជិត ៤លាននាក់៕


