ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    លោក សាវិន ហ្វីលីព បង្ហោះសាររំលែកទុក្ខលោក លឹម តិចម៉ុង ជួបទុក្ខធំបាត់បង់ម្ដាយ ស្របពេលម្តាយរបស់ខ្លួនកំពុងមានជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ

    BY vichhicka April 21, 2023
    លោក សាវិន ហ្វីលីព បង្ហោះសាររំលែកទុក្ខលោក លឹម តិចម៉ុង ជួបទុក្ខធំបាត់បង់ម្ដាយ ស្របពេលម្តាយរបស់ខ្លួនកំពុងមានជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ

    តារាសម្តែងជើងចាស់លោក លឹម តិចម៉ុង បានជួបទុក្ខធំបាត់បង់ម្តាយជាទីស្រលាញ់ ដោយសារតែជំងឺមហារីកខួរក្បាល កាលពីល្ងាចថ្ងៃពុធទី១៩ ខែមេសា ឆ្នាំ២០២៣។ ទន្ទឹមគ្នានោះដែរ ម្តាយរបស់លោក សាវិន ហ្វីលីព ក៏កំពុងជួបទុក្ខធំ ដោយប្រយុទ្ធតតាំង ជាមួយជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ នៅបន្ទប់សង្គ្រោះបន្ទាន់។

    ក្នុងនាមជាមិត្តរួមជំនាន់ទោះខ្លួនកំពុងស្ថិតក្នុងស្ថានភាពបារម្ភពីម្តាយ លោក សាវិន ហ្វីលីប ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខដល់លោក លឹម តិចម៉ុង បែបនេះថា «ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយលោក លឹម តិចម៉ុង ដែលកំពុងសម្ដែងជាមួយខ្ញុំក្នុងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលបាត់បង់ម្ដាយជាទីស្រលាញ់ ដោយសារជំងឺមហារីកខួរក្បាលកាលពីថ្ងៃ ១៩ មេសា ខណៈម្ដាយខ្ញុំកំពុងប្រយុទ្ធតតាំង ជាមួយជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ»។

    គួររំលឹកដែរ លោក លឹម តិចម៉ុង បានគោរពអញ្ចើញមិត្តរួមអាជីព និងពុកម៉ែបងប្អូនទាំងអស់ចូលរួមកម្មវិធីបុណ្យគំរប់ ៧ថ្ងៃរបស់អ្នកម្ដាយលោក ធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៣ ដែលទីតាំងប្រារព្ធពិធីបុណ្យនៅផ្ទះលេខ ៥០៦ ផ្លូវ៣៩៦ ភូមដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay