តេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានអ្នកចូលរួម (Join) ស្ទុះឡើងដល់ ៧០ម៉ឺន Subscribers ហើយ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មកទល់នឹងរសៀលនេះ ចំនួនអ្នកដែលបានចូលរួម (Join) ក្នុងតេឡេក្រាមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ស្ទុះកើនឡើងខ្លាំងដល់ទៅ ៧០ម៉ឺន Subscribers ហើយ ដែលជាតេឡេក្រាមមានចំនួនច្រើនជាងគេ ក្នុងចំណោមមេដឹកនាំលើពិភពលោក បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន។

Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ដល់នូវព័ត៌មានសំខាន់ៗ ព័ត៌មានរហ័ស និងផ្លូវការ ពីសកម្មភាពការងារផ្ទាល់របស់សម្ដេចតេជោទៅដល់សាធារណជន និងប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស។
មិនត្រឹមតែប៉ុណ្ណោះ Channel Telegram របស់សម្តេចតេជោ បានចែករំលែកនូវព័ត៌មានសំខាន់ៗ ព្រឹត្តិការណ៍ថ្មីៗ ពីបណ្ដាញសារព័ត៌មាន ក្នុងប្រទេស និងក្រៅប្រទេស រួមជាមួយនឹងខ្សែភាពយន្តភាគ «កូនប្រុស ក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបទចម្រៀងទាក់ទងនឹងវប្បធម៌ ប្រវត្តិសាស្រ្ដ ដល់សាធារណៈជន បានទស្សនា និងស្ដាប់កម្សាន្តផងដែរ ៕

