ព័ត៌មានជាតិ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងដំណើរការសាកល្បងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែង ដែលនាំឱ្យទឹកល្អក់កករ នៅតំបន់ខណ្ឌជ្រោយចង្វារ
BY Khmernote Media
April 21, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា នាយប់ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងដំណើរការសាកល្បងរោងចក្រផលិតកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងបញ្ជូនទឹកស្អាតទៅផ្គត់ផ្គង់នៅតំបន់ខណ្ឌជ្រោយចង្វារ។

ហើយការណ៍នេះ អាចនាំឱ្យគុណភាពទឹកមានភាពល្អក់កករកើតឡើងមួយរយៈពេលខ្លី។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ សូម សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងមេត្តាអធ្យាស្រ័យ ៕

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ