ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម៉ូតូ៣គ្រឿង ដែលរកឃើញនៅបន្ទប់ជួលរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញហើយ

    BY Khmernote Media April 21, 2023
    ម៉ូតូ៣គ្រឿង ដែលរកឃើញនៅបន្ទប់ជួលរបស់ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទីរសៀល ដោយមានការអនុញ្ញាតពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការប្រគល់ម៉ូតូចំនួន០៣គ្រឿង ពាក់ព័ន្ធករណីលួច ដែលរកឃើញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ជូនជនរងគ្រោះចំនួន០៣នាក់វិញ។

    ជនរងគ្រោះដែលទទួលបានម៉ូតូ៖
    ១- ឈ្មោះនាង ស្រីណាង ភេទស្រី អាយុ២០ ជនជាតិខ្មែរ ដែលបានបាត់ម៉ូតូម៉ាកHonda Dream c125 ពណ៌ខ្មៅ មិនទាន់ដាក់ផ្លាកលេខ នៅចំណុចផ្ទះលេខ១៦៣ ផ្លូវ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

    ២- ឈ្មោះរ៉ង សារាជ ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ ដែលបានបាត់ម៉ូតូម៉ាកHonda dream c125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1JC-2574 នៅចំណុចផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

    ៣-ឈ្មោះ ឃាង ស័ក្តណា ភេទស្រី អាយុ១៩ ជនជាតិខ្មែរ ដែលបានបាត់ម៉ូតូម៉ាកHonda Click ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-7858 នៅចំណុចផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

    បច្ចុប្បន្នម៉ូតូចំនួន០៣គ្រឿង សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះទាំង៣នាក់ ដើម្បីយកទៅប្រើប្រាស់ជាប្រចាំថ្ងៃវិញ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: