ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជាបន្តបន្ទាប់

    BY Khmernote Media April 22, 2023
    ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជាបន្តបន្ទាប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។

    នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥៖៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

    ១- ជនសង្ស័យឈ្មោះ វី ជីវ័ន្ត ហៅ អាវ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៩២ ក្រុមទី១៤ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ២- ឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចផ្ទះជួលខាងលើ ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៨:១០នាទៅ នៅចំណុចលើផ្លូវ ចំការដូងប្រេង ខណ្ឌស្ទឹងហាវ ក្រុងព្រះស៊ីហនុ។

    វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក Honda C125 ស៊េរី2016 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1G-0801 ជារបស់ជនរងគ្រោះ ដែលក្រុមជនសង្ស័យប្លន់យកនៅថ្ងៃកើតហេតុ), កូនកាបូប ពណ៌ខៀវខ្ចី ចំនួន០១ (ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច (ចាប់យកពីឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ។

    បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ជនសង្ស័យទាំង០២នាក់ខាងលើ ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: