ឱកាសល្អ! ក្រសួងរៀបចំដែនដី ជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ១២នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២ ខែមិថុនា
រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពីជ្រើសរើសនិស្សិត និងមន្រ្តីរាជការទូទៅឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣។

ក្រសួងនឹងធ្វើការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការទូទៅឱ្យចូលបម្រើ ការងារក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រភេទក្របខណ្ឌ“ក” ចំនួន ១២កន្លែង។ និស្សិត និង មន្ត្រីរាជការទូទៅដែលមានសញ្ញាបត្រត្រូវនឹងជំនាញដែលជ្រើសរើស អាចដាក់ពាក្យសុំប្រឡងប្រជែងតាមជំនាញ និងអង្គភាពដូច ខាងក្រោម៖
ក. ទីស្តីការក្រសួង ជ្រើសរើសចំនួន ១១ កន្លែង៖
-ជំនាញវិស្វកម្ម ចំនួន ០៣ កន្លែង
-ជំនាញស្ថាបត្យកម្ម ចំនួន ០៣ កន្លែង
-ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ០៤ កន្លែង
-ជំនាញនីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ ចំនួន ០១ កន្លែង ។
ខ. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជ្រើសរើសចំនួន ០១ កន្លែង៖
-ជំនាញភាសាអង់គ្លេស ចំនួន ០១ កន្លែង ៕


ប្រភព៖ Ministry of Land Management, Urban Planning and Construction Cambodia