ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាល ចុះជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋ ផ្ទះដែលបាក់ស្រុតចូលទៅក្នុងទឹកទន្លេ នៅផ្លូវជាតិលេខ២១

    BY Khmernote Media April 24, 2023
    កម្លាំងនគរបាល ចុះជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋ ផ្ទះដែលបាក់ស្រុតចូលទៅក្នុងទឹកទន្លេ នៅផ្លូវជាតិលេខ២១

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា នៅរសៀលថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី រឹម សារិ ស្នងការរង បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទចុះសហការជាមួយកម្លាំងនគរបាលស្រុកស្អាង និងបណ្តាកម្លាំងពាក់ព័ន្ធ។

    បានចុះអន្តរាគមន៍ជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋ ដែលផ្ទះរបស់ពួកគាត់បានបាក់ស្រុតចូលទៅក្នុងទឹកទន្លេ ស្របតាមផ្លូវជាតិលេខ២១ ស្ថិតនៅភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: