រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានជបថា នៅថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងដង្ហែតាមរថយន្តពីខេត្តស្ទឹងត្រែងចូលមកដល់ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រង់ចំណុចស្ពានទី១២ បណ្ដោយផ្លូវជាតិ លេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង ១៧ និង ២០ នាទីល្ងាច។
ចំពោះកម្មវិធីនៃការដង្ហែ ព្រះអគ្គិជ័យកីឡានៅរាជធានីភ្នំពេញនឹងប្រព្រឹត្តទៅដូចខាងក្រោម៖



ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ