ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសតាមតេឡេក្រាម ណែនាំឲ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ការប្រកួត SEA GAME ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា

    BY Khmernote Media April 25, 2023
    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសតាមតេឡេក្រាម ណែនាំឲ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ការប្រកួត SEA GAME ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារពិសេសតាមតេឡេក្រាមណែនាំឲ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ការប្រកួត SEA GAME ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនា។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « គោរពជូនឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ទាំងអស់ ដោយសារតែសាលប្រកួតរបស់យើងមានទំហំតូច ដោយអ្នកចង់ចូលមើលមានចំនួនច្រើន បងប្អូនបានសំណូមពរមកខ្ញុំ សមហេតុសមផល សុំឱ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ចេញពីការប្រកួត នៅពហុកីឡដ្ឋាន ដែលនឹងត្រូវប្រកួតជាបន្តបន្ទាប់ ទាំងនៅស្ដាតអូឡាំពិក ក៏ដូចជានៅពហុកីឡដ្ឋានមរតកតេជោ។»

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា៖ « ដូច្នេះ សុំឯកឧត្តម លោក ជំទាវ ជាពិសេសអភិបាលខេត្ត អភិបាលរាជធានីភ្នំពេញ រៀបចំទីកន្លែងសមរម្យ ដើម្បីដាក់ស្លាយឱ្យបងប្អូនមើលផ្សាយ បន្តផ្ទាល់ គឺរៀបចំឱ្យបានឆាប់បំផុត ដើម្បីឱ្យបងប្អូនអាចមានលទ្ធភាពមើល ដោយមានការជួបជុំមួយត្រឹមត្រូវ ហើយការពារសណ្ដាប់ធ្នាប់ឱ្យបានល្អ តាមបណ្ដាខេត្តក៏ដូចគ្នា គឺគ្មានឱកាសសម្រាប់មកភ្នំពេញទេ អ្នកនិយមកីឡាបាល់ទាត់គឺមានច្រើន ចំនួនមើលរបស់យើងមានតិច ដូច្នេះសូមឯកឧត្តម អភិបាលខេត្ត និងរាជធានីភ្នំពេញ ធ្វើការខិតខំ ដើម្បីរៀបចំឱ្យមានការបញ្ចាំងស្លាយ បន្តផ្ទាល់ចេញពីការប្រកួតនេះតែម្ដង ៕​»

    Share This Post: