ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តកំពត ប្រកាសឲ្យអភិបាលរងក្រុងបូកគោ ចូលខ្លួនមកបំភ្លឺដោយខ្លួនឯង ឬចង់ឲ្យសមត្ថកិច្ចទៅអញ្ជើញផ្ទាល់ ក្រោយវាយដំប្រពន្ធយ៉ាងដំណំ

BY
Khmernote Media
April 25, 2023

ថ្មីៗនេះមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Leak បានបង្ហោះរៀបរាប់ពីទុក្ខលំបាក ក្រោយធ្វើប្តី ដែលជាអភិបាលរងក្រុងបូកគោវាយធ្វើបាបយ៉ាងដំណំ។ យោងតាមម្ចាស់គណនីខាងលើបានរៀបរាប់ឲ្យដឹងថា «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប និងvideo ទាំងនេះ ដើម្បីអោយបងប្អូន និងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសំនឹងជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) 🙏🏻🙏🏻 ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ 🙏🏻🙏🏻។ នាងខ្ញុំ សូមអរគុណ 🙏🏻»។

ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានធ្វើការប្រកាសឲ្យលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ចូលខ្លួនមកបំភ្លឺករណីខាងលើនេះផងដែរ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅលើគណនីហ្វេសប៊ុកឲ្យដឹងថា «សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហិង្សារលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់»

Share This Post: