ខ្មែរណូត

ស្វែងរក

  • PR

    កក្រើកហើយ!..តារាល្បីៗ និងយុវវ័យសម្រុកលើកគ្នាបង្កើត Challenge រាំ Cover តាមបទ Twerk it like miley (មានវីដេអូ)

    BY Khmernote Media February 9, 2019
    កក្រើកហើយ!..តារាល្បីៗ និងយុវវ័យសម្រុកលើកគ្នាបង្កើត Challenge រាំ Cover តាមបទ Twerk it like miley (មានវីដេអូ)

    ក្រោយពីធ្លាយដំណឹងយ៉ាងច្បាស់ការថា ម្ចាស់បទ Twerk it like miley នឹងមកចូលរូមក្នុងថ្ងៃប្រគំតន្ត្រី Ganzberg Uber Valentine’s Festival ដ៏ធំ និងអស្ចារ្យមួយក្នុងពេលខាងមុខ នោះ គឺចំថ្ងៃនៃក្តីស្រលាញ់តែម្តង ដែលធ្វើឱ្យមានការចាប់អារម្មណ៍ដល់យុវវ័យខ្មែរកាន់តែមានចិត្តរំភើប និងភ្ញាក់ផ្អើលជាខ្លាំង រហូតនាំគ្នាសម្រុករាំ Cover តាមបទ Twerk it like miley មួយបទនេះ តៗគ្នាយ៉ាងច្រើន។
    ជាពិសេសនោះ មិនត្រឹមតែមានយុវវ័យ និងយុវតីខ្មែរដែលមានសម្រស់ស្រស់ស្អាត នាំគ្នារាំ Cover បទចម្រៀង Twerk it like miley មួយនេះប៉ុណ្ណោះទេ តែយើងក៏ឃើញមានវត្តមានតារា Facebook តារា Tiktok រួមទាំងតារាខ្មែរល្បីៗជាច្រើនដូចជាតារាចម្រៀង កញ្ញាវីរនិច្ច កញ្ញាបេប៊ី និង កញ្ញា ខ្លឹម ស្រីគា ផងដែរ បានរួមគ្នាបង្កើតជា Challenge រាំ Cover តាម រហូតទទួលបានសន្ទុះការគាំទ្រ និងល្បីល្បាញពាសពេញបណ្តាញទំនាក់ទំនងសង្គមទាំងនោះទៀតផង។

    តោះៗ!.. ណាត់គ្នាឱ្យហើយទៅ រាំលេងឱ្យអស់ដៃ ជាមួយចង្វាក់តន្ត្រីTwerk Twerk ថ្មីដ៏រីករាយទាំងអស់គ្នា នៅថ្ងៃទី ១៤ កុម្ភៈ នេះទាំងអស់គ្នា ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញជាមួយស្រាបៀរ GANZBERG៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay