សាកលវិទ្យាល័យមួយក្នុងប្រទេសថៃ ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១៥នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៦ ខែឧសភា
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ មានកិត្តិយសសូមជម្រាប ជូនដំណឹងដល់និស្សិត និងសាធារណជនមេត្តាជ្រាបថា សាកលវិទ្យាល័យ Kasetsart University (Sriracha Campus) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសបេក្ខភាពនិស្សិតកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រចំនួន ១០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច វិស្វកម្ម និងវិទ្យាសាស្ត្រចំនួន ៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៣ ក្នុងគម្រោង “Kasetsart University Sriracha Campus Scholarship Program” ។

គម្រោងអាហារូបករណ៍ខាងលើនេះ នឹងផ្តល់ជូននិស្សិតនូវថ្លៃសិក្សា, ការស្នាក់នៅ, ប្រាក់ឧបត្ថម្ភម្នាក់ ១០,០០០បាត/ខែ សម្រាប់និស្សិតថ្នាក់បរិញ្ញបត្រ និង ១២,០០០បាត/ខែ សម្រាប់និស្សិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមបំពេញបែបបទ និងដាក់ពាក្យ តាមគេហទំព័រៈ https://bit.ly/4095sD2 អោយបានត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានបន្ថែម សូម ទាក់ទងកញ្ញា Salisa Yimsri មន្ត្រីផ្នែកទំនាក់ទំនងបរទេស ឬតាមរយៈអ៊ីម៉ែល:salisa.y@ku.th ឬ ទូរស័ព្ទលេខ (៦៦) ៨១ ៤២៦-០០៨៨ ៕
