ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្ដូរទីតាំងថ្មី ទៅអគារសាលាយុត្តិធម៌ តំបន់អភិវឌ្ឍន៍ OCIC នៅថ្ងៃទី១២ ខែមិថុនាតទៅ

    BY Khmernote Media April 27, 2023
    សាលាដំបូងរាជធានីភ្នំពេញ នឹងផ្លាស់ប្ដូរទីតាំងថ្មី ទៅអគារសាលាយុត្តិធម៌ តំបន់អភិវឌ្ឍន៍ OCIC នៅថ្ងៃទី១២ ខែមិថុនាតទៅ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧​ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ សាលាដំបូងរាជធានីភ្នំពេញ បានចេញជូនដំណឹងពីការផ្លាស់ប្ដូរទីតាំងថ្មី នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

    សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ នឹងប្ដូរទីតាំងពីអគារលេខ ២៥ ផ្លូវលេខ ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅ អគារសាលាយុត្តិធម៌ ស្ថិតនៅ ដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតា ក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ ចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣តទៅ។

    សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន ទាំងអស់ មេត្ដាជ្រាបជាព័ត៌មាន ៕ ប្រភព៖ សាលាដំបូងរាជធានីភ្នំពេញ

    Share This Post: