ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧកញ៉ា​ ជា សារ៉ន និងបក្សពួក ដែលឆបោកប្រជាពលរដ្ឋជិត ៤០លានដុល្លារ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកំពត​ នារសៀលនេះ

    BY Khmernote Media April 27, 2023
    ឧកញ៉ា​ ជា សារ៉ន និងបក្សពួក ដែលឆបោកប្រជាពលរដ្ឋជិត ៤០លានដុល្លារ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តកំពត​ នារសៀលនេះ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ក្រុមឧកញ៉ា ជា សារ៉ន និងបក្សពួកដែលបានឆបោកប្រជាពលរដ្ឋរាប់ពាន់នាក់ ត្រូវបានចៅក្រមស៊ើបសួរចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស និងត្រូវបានបញ្ជូនដល់ពន្ធនាគារខេត្តកំពតនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះរួចរាល់។

    សូមបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ បានឆបោកប្រជាពលរដ្ឋ យ៉ាងហោចណាស់ ២,៤៦១ គ្រួសារ សរុបជាទឹកប្រាក់ជិត ៤០លានដុល្លារ ទាំងនៅខេត្ត កំពត និង ខេត្តផ្សេងៗទៀត ដែលបានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនទៅដាក់វិនិយោគជាមួយក្រុម ជា សារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែ។

    បើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ សាលាដំបូងខេត្តកំពត ដីកាលេខ ១៥១ “ញ”ព្រ.ទ ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ជនត្រូវចោទឈ្មោះ ជា សារ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ សាសនាព្រះពុទ្ធ កម្រិតវប្បធម៌មធ្យម សិក្សាទុតិយភូមិ មុខរបរអគ្គនាយកក្រុមហ៊ុន ជាសារ៉ន រៀលធីទីកន្លែងកំណើតភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្ត កំពត ទីលំនៅបច្ចុប្បន្ននៅភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត មានប្រពន្ធឈ្មោះ អៀម ចិន្តាស់ “រ” មានកូន ចំនួន០២នាក់ ឪពុកឈ្មោះ ជុំ គុន “រ” ម្តាយឈ្មោះ ឃឹម អឹន ·ស“ ជានីតិជន។ ប្រវត្តិនៃការផ្តន្ទាទោសដោយ តុលាការ គ្មាន ៕

    Share This Post: