ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលរងក្រុងបូកគោ ត្រូវបានតុលាការខេត្តកំពតសម្រេចឃុំខ្លួនហើយ

    BY Khmernote Media April 28, 2023
    អភិបាលរងក្រុងបូកគោ ត្រូវបានតុលាការខេត្តកំពតសម្រេចឃុំខ្លួនហើយ

    ខេត្តកំពត៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា លោក គឹម បញ្ញា ដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ត្រូវបានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។

    យោងតាមដីការបង្គាប់ឱ្យឃាត់ខ្លួនរបស់ សាលាដំបូងខេត្តកំពត ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ គឹម បញ្ញា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន (ប្ដីវាយប្រពន្ធ)» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

    នៅក្នុងសំណេររបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរបន្ថែមថា៖ សង្ឃឹមថានេះជាមេរៀន និងបទពិសោធន៏ជីវិតសំរាប់ប្អូន អំពើហិង្សារមិនមែនជាដំណោះស្រាយក្នុងជីវិតគូរនោះទេ អោយតែមានអំពើហិង្សារគឺខុសច្បាប់ទាំងអស់ ហើយមិនចាំបាច់ជាប្តីឬប្រពន្ធនោះទេ។ នេះជាសារសម្រាប់ការដាស់តឿនដល់យុវជនទាំងឡាយសូមកុំប្រើប្រាស់អំពើហិង្សារទោះក្នុងបញ្ហាអ្វីក៏ដោយ ខឹងខុស ខឹងខាត បងសូមចូលរួមសោកស្តាយផង។

    សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនី Facebook មួយឈ្មោះ Ah Leak បានបង្ហោះថា ខ្លួនត្រូវបានប្ដីដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ប្រើប្រាស់អំពើហង្សាម្ដងហើយម្ដងទៀត ទាំងដែលប្ដីធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់អំពើហិង្សាលើរូបនាង។

    ម្ចាស់គណនីដដែលរៀបរាប់ឲ្យដឹងថា៖ «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហិង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប និងvideo ទាំងនេះ ដើម្បីអោយបងប្អូន និងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសំនឹងជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)។ ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ។ នាងខ្ញុំ សូមអរគុណ»

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត

    Share This Post: