ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំ៨ចំនុច ឱ្យពលរដ្ឋចូលរួមលើកកម្ពស់សោភ័ណភាព និងការថែរក្សាអនាម័យ បរិស្ថាន ក្នុងអំឡុងពេលរៀបចំការប្រកួតកីឡាស៉ីហ្គេម
BY Khmernote Media
April 28, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្តីពីការចូលរួមលើកកម្ពស់សោភណភាព និងការថែរក្សាអនាម័យ-បរិស្ថាន ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ដូច្នេះ ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ ជាកំណត់ត្រាប្រវត្តិសាស្ត្រជាតិឱ្យប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងអធិកអធម សំដៅចូលរួមចំណែក លើកកម្ពស់កិត្យានុភាពជាតិ ធានាបាននូវសោភ័ណភាព និងអនាម័យ-បរិស្ថានស្អាត រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ