កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ ឆបោកលុយពលករខ្មែរ និងក្លែងបន្លំឯកសារឆ្លងដែនខុសច្បាប់
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបាត់ដំបង បានឱ្យដឹងថា នៅវេលាម៉ោង១៥៖០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី មុយ សាលិត មេបញ្ជាការមូលដ្ឋានស្រុកកំរៀង បានចុះបង្រ្កាបករណី ឆបោក និងនាំចេញមិនស្របច្បាប់សម្រាប់ឆ្លងដែន និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ហូវ សារិទី្ធ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិរោគ ឃុំស្ពាន់ស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ តាមបណ្តឹងរបស់ពលករ ចំនួន ០៨នាក់ ។
ដោយពលករបានអះអាងថា ជនសង្ស័យខាងលើ បានឆបោកយកប្រាក់ពីពួកគាត់សរុបអស់ទឹកប្រាក់ចំនួន ៣២,៦០០បាត ដើម្បីធ្វើឯកសារឲ្យពួកគាត់ឆ្លងដែនទៅចូលថៃ។ ប៉ុន្តែពេលពួកគាត់ឆ្លងដែនចូលទឹកដីថៃ តម្រួតមិនអនុញ្ញាតឲ្យចូលឡើយ ព្រោះឯកសារពួកគាត់ជាឯកសារក្លែងក្លាយ។
វត្ថុតាងដកហូតរួមមាន៖
១-ឯកសារក្លែងក្លាយសំរាប់ពលករឆ្លងដែនចំនួន ១៦១សន្លឹក
២-លិខិតឆ្លងដែន ១៦ក្បាល
៣-ម៉ាស់ពណ៌ ខៀវ ចំនួន ០១
៤-ប្រាក់បាត ចំនួន ៤២,២០០ បាត
៥-ប្រាក់រៀល ៧០,០០០ រៀល
៦-រថយន្ត Lexus RX 350 ពណ៌ ស ភ្នំពេញ 2BN-2852
៧-ទូរស័ព្ទដៃ ០២គ្រឿង
៨-កាតស៊ីចំពូចំនួន ០៧តាត
៩-កាតពណ៌សចេញដោយស្ថានទូតខ្មែរចំនួន០១កាត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងចាត់ការតាមនីតិវិធី ៕


