ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ព្រមានដកដំណែងអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ពាក់ព័ន្ធមិនផ្សាយកីឡាបាល់ទាត់ស៊ីហ្គេម គ្រប់គូ

BY
Khmernote Media
May 1, 2023

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើការព្រមានដកតំណែង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បើមិនផ្សាយការប្រកួតកីឡាបាល់ទាល់ស៊ីហ្គេមគ្រប់គូទាំងអស់ មិនមែនផ្សាយសំដៅតែរវាងគូកម្ពុជាប្រកួតជាមួយនឹងគូបរទេសនោះឡើយ៕

Share This Post: